MEP Site Engineer
Job Requirement
- បញ្ចប់បរិញ្ញាបត្រជំនាញ ផ្នែកវិស្វករមេកានិច អគ្គិសនី ឬ ជំនាញដែលពាក់ព័ន្ធ - ត្រូវមានបទពិសោធន៏ការងារ ២ឆ្នាំឡើងទៅ - ចេះប្រើកុំព្យូទ័រចំណេះដឹងកុំព្យូទ័រប្រព័ន្ធ និងការិយាល័យក្រុមហ៊ុន Microsoft កម្មវិធី Auto CAD 2D 3D - អាចនិយាយ និងសរសេរភាសាអង់គ្លេស - មានភាពស្មោះត្រង់ រួសរាយរាក់ទាក់ អំណត់ គោរពវិន័យ និងឧស្សាហ៍ព្យាយាម - មានភាពជាអ្នកដឹកនាំ - មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
Responsibilities
- ត្រួតពិនិត្យឯកសណ្ឋានសុវត្ថិភាពជាង(អាវក្រុមហ៊ុន, ស្បែកជើងក្បាលដែក ឬប៉ាតា, អាវពន្លឺ, មួកការពារ, ខ្សែក្រវ៉ាត់) អោយបានត្រឹមត្រូវ ដើម្បីប្រាកដថាការងារនៅ ការដ្ឋានមានសុវត្ថិភាពអំឡុងពេលធ្វើការ។ - រៀបចំផែនការការងារនៅការដ្ឋាន និងធានាការងារអាចបញ្ចប់តាមពេលវេលា កំណត់ និងមានប្រសិទ្ធិភាព។ - ទទួលការស្នើរឧបករណ៍សម្ភារៈពីមេជាង និងដាក់ទៅផ្នែកបញ្ជាទិញមិន អោយលើស២ថ្ងៃបន្ទាប់ពីទទួលស្នើសុំពីមេជាង។ - ត្រួតពិនិត្យ ដោះស្រាយបញ្ហាបច្ចេកទេស និងការងារទូទៅនៅតាមការដ្ឋាន។ - ត្រួតពិនិត្យការតម្លើងរបស់ជាង ត្រូវប្រាកដថារាល់ការតម្លើងប្រព្រឹត្តតាមស្តង់ដា បច្ចេកទេសត្រឹត្រូវ។ - ត្រួតពិនិត្យមើលការតេស្តម៉ាស៊ីនអោយត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស។ - បង្ហាត់បង្រៀនបច្ចេកទេសថ្មីៗបន្ថែមដល់ជាងអោយបានមួយខែម្តង។ - ធ្វើរបាយការណ៍ការងារ ប្រចាំសប្តាហ៍ និងប្រចាំខែ ជូន Site Manager ឬ Project Manager។ - ត្រួតពិនិត្យការរដ្ឋាន ឆែកប្លង់ ធ្វើការងារ Shop Drawing ជាមួយមេជាង រួច បញ្ជូនមកផែ្នក Designer Update តាមការងារជាក់ស្តែង នៅការរដ្ឋាន។ - ត្រូវប្រាកដថាមានសម្ភារ ប្លង់ Schedule និងជាងគ្រប់គ្រាន់មុនពេលចាប់ផ្តើមចូល ធ្វើគម្រោងថ្មី។ - រៀបចំឯកសារ Testing & Commissioning ឯកសារ Hand over, as built drawing, ឯកសារ Warranty និងឯកសារប្រគល់ និងទទួល។ - សម្របសម្រួលការងារក្នុងការដ្ឋាន រវាងការតម្លើង និងអ្នកគ្រប់គ្រងការដ្ឋាន។ - ត្រួតពិនិត្យរបាយការណ៍ប្រចាំថ្ងៃរបស់មេជាង ធ្វើការកែតម្រូវប្រសិនបើមាន ខ្វះខាត ឬមិនត្រឹមត្រូវ។ - ធ្វើការងារផ្សេងៗដែល Site Manager ប្រគល់ជូន។
